អភិបាលខេត្តស្វាយរៀង​​ អញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេស តាមរយៈវីដេអូ​ Zoom - BNP

Breaking

Saturday, March 20, 2021

អភិបាលខេត្តស្វាយរៀង​​ អញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេស តាមរយៈវីដេអូ​ Zoom

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រទី​១៩​ ខែមីនា​ ឆ្នាំ២០២១នេះ​ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង​ រួមទាំងឯកឧត្តមអភិបាលរងខេត្ត​ ឯកឧត្តម​ អនុប្រធាន​ អនុប្រធានអចិន្ត្រៃ​យ៍​ និងសមាជិក​ នៃអនុគណៈកម្មការ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេស តាមរយៈវីដេអូ​ Zoom ក្រោមអធិបតីភាព​លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ធិការ​ក្រសួង​សុខាភិបាល​ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រកាសអំពីសមាសភាព និងការចាប់ផ្ដើមដំណើរការអនុវត្តការងារជាផ្លូវការរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដឹកនាំដោយលោកជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់បាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិភាក្សាស្តីពីការបង្កើតអនុគណៈកម្មាធិការ ចំនួន ៥+១(អនុគណៈកម្មការតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត) និងការបែងចែកតួនាទីភារកិច្ច និងការបង្ហាញអំពីគម្រោងផែនការសកម្មភាពផ្ដល់វ៉ាក់សាំង ដែលនឹងត្រូវអនុវត្តនាពេលខាងមុខ៕






 

No comments:

Post a Comment

Pages