ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌សម្រាប់ផ្ដល់ជូនដល់រដ្ឋបាលខេត្តកំពត - BNP

Breaking

Saturday, March 20, 2021

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌សម្រាប់ផ្ដល់ជូនដល់រដ្ឋបាលខេត្តកំពត

ខេត្តកំពត៖ ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ចំនួន ១០,០០០ម៉ាស់ អាល់កុល ចំនួន ៥កាន ស្មើនឹង ១៥០លីត្រ និងទឹកសុទ្ធចំនួន ១០០កេស ពីលោក ឡេង ជីន ជាអាជីករក្នុងខេត្តកំពត ដែលជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។


នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភនាពេលនេះ។ ហើយនេះជាកាយវិការមួយបស់លោក ឡេង ជីន ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តកំពត ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕


 

No comments:

Post a Comment

Pages