អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ - BNP

Breaking

Monday, March 22, 2021

អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបាននឹងកំពុង ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។


ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បាននាំយកវត្ថុកំដរដៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១១៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន មី១កេស ទឹកសុទ្ធ៥ដប ត្រីខ១យួរ និងនំមួយកញ្ចប់ស្មើ២គីឡូក្រាមផងដែរ៕





 

No comments:

Post a Comment

Pages