អភិបាលខេត្តតាកែវ ប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦ - BNP

Breaking

Monday, March 22, 2021

អភិបាលខេត្តតាកែវ ប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦

តាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦ នៅបរិវេណរដ្ឋបាលខេត្តតាកែវ។


មានប្រសាសន៍ជាមួយ មន្រ្តីជំនាញសុខាភិបាល នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យ ជំនាញដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដាន សុខភាពជូនប្រជាពលរដ្ឋ ព្រមទាំង បានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការ គ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពី ក្រៅ ប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដនេះ កុំឱ្យបន្តកើតមានឡើងនៅសហគមន៍របស់យើងទាំងអស់គ្នា។


សម្ភារៈដែល ឯកឧត្តមអភិបាលខេត្ត ផ្ដល់ជូននាឱកាសនោះដែរ រួមមាន៖ ជូនមន្ទីរសុខាភិបាល ម៉ាស៊ីបាញ់ថ្នាំ ០១គ្រឿង ថ្នាំសម្លាប់មេរោគ និងម៉ាស់ ៧៥០០ម៉ាស់ និងស្រុកប្រតិបត្តិទាំង ០៦ទទួលបាន ថ្នាំបាញ់សម្លាប់មេរោគមួយចំនួនផងដែរ៕



 

No comments:

Post a Comment

Pages