អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត - BNP

Breaking

Saturday, March 6, 2021

អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ខេត្តព្រៃវែង៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។


កិច្ចប្រជុំបានដាក់ចេញនូវរបៀបវារៈរួមមាន៖

១- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងប្រជាពលរដ្ឋចំណាកស្រុកដែលត្រឡប់ពីក្រៅប្រទេស និងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត

២- សេចក្តីរាយការណ៍ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនបុគ្គលិកសុខាភិបាល កម្លាំងនគរបាល និងមន្ត្រីជួរមុខក្នុងខេត្តព្រៃវែង 

៣- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ពិសេស ប្រជាពលរដ្ឋចេញ-ចូលតាមច្រកទ្វារព្រំដែន និងការធ្វើចត្តាឡីស័កនៅថ្នាក់ស្រុក (ដោយលោកអភិបាលស្រុក ពាមជរ ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ)។ 

៤- សេចក្តីរាយការណ៍ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយរបស់រដ្ឋបាលទាំង១៣ក្រុង/ស្រុក

៥- បញ្ហាផ្សេងៗ៕




 

No comments:

Post a Comment

Pages