អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ - BNP

Breaking

Saturday, March 6, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្នងការដ្ឋាននគរបាលខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ 


ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយយកអាគារជំងឺសួត ជាទីតាំងសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm ដែលជាជំនួយរបស់សាធារណ:រដ្ឋប្រជាមានិតចិន ។ ដោយឡែកអាគារចក្ខុសាស្ត្រ និងយកជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Seneca ដែលជាជំនួយឥតសំណងរបស់មជ្ឍមណ្ឌលកូវ៉ាក់ (COVAX FACILITY) ។ 


ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យធ្វើយ៉ាងណាត្រូវរក្សាគម្លាតសុវត្ថិភាពឱ្យបាន ១,៥០ម៉ែត្រពីគ្នា ដើម្បីធានាថាការមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនមានការឆ្លង ព្រោះថាការមកទទួលវ៉ាក់សាំងនេះ មិនដឹងថា អ្នកណាមានវីរុសកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវតែចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា ៕





 

No comments:

Post a Comment

Pages