កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងឃាត់ ខ្លួនជនសង្ស័យម្នាក់ឆបោកប្រាក់និងលួចលក់ដីព្រៃសហគមរបស់រដ្ឋ ក្នុងស្រុករលាប្អៀរ (ដីបម្រុងទុកអចិន្ត្រៃយ៍ ១២០០ ហិកតារបស់រដ្ឋ) - BNP

Breaking

Saturday, March 13, 2021

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងឃាត់ ខ្លួនជនសង្ស័យម្នាក់ឆបោកប្រាក់និងលួចលក់ដីព្រៃសហគមរបស់រដ្ឋ ក្នុងស្រុករលាប្អៀរ (ដីបម្រុងទុកអចិន្ត្រៃយ៍ ១២០០ ហិកតារបស់រដ្ឋ)

ខេត្តកំពង់ឆ្នាំង៖ វេលាម៉ោង១៤:៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តចំនួន

០៦នាក់ ប្រើប្រាស់រថយន្តចំនួន០១គ្រឿង ដឹកនាំបញ្ជាផ្ទា

ល់ដោយលោកវរ:សេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។


យោងតាមបទល្មើស(អង្កេតបឋម)និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ(ឈ្មោះគិន ឆេងលី) ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១៣ផ្លូវលេខK៤ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


 យោងតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំងបានចុះឃាត់ខ្លួនជនសង្ស័យចម្នាក់មានឈ្មោះ យុិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ការឃាតខ្លួនខាងលើនេះស្ថិតនៅក្នុងចំនុចភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់

ឆ្នាំង ដែលពាក់ព័ន្ធករណី(ឆបោកប្រាក់)និង(លួចលក់ដីព្រៃសហគមន៍របស់រដ្ឋ) ។


ហើយនៅក្នុងនោះផងដែរ  កម្លាំងសមត្ថកិច្ចយើង បានដកហូតវត្តុតាងរួមមាន:

១-រថយន្តចំនួន០១គ្រឿងម៉ាកCamary

ពាក់ស្លាកលេខ ច.៧៩០១ ភ.ព២ ពណ៌សំបកឪឡឹក។

២-ទូរស័ព្ទដៃចំនួន(០២គ្រឿង)ម៉ាកViVo 

៣-ឯកសារទិញ-លក់ដីមួយចំនួនទៀត។


បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕




 

No comments:

Post a Comment

Pages