អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃប្រគេនដល់ព្រះមន្ត្រីសង្ឃ ក្នុងខេត្តកំពង់ចាម - BNP

Breaking

Monday, March 15, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃប្រគេនដល់ព្រះមន្ត្រីសង្ឃ ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេនដល់ព្រះមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម ដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្ត។


គួរបញ្ជាក់ថា៖ ក្នុងដំណាក់កាលទី១ ការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តដោយឥតគិតថ្លៃ ជូនដល់កម្លាំងនគរបាល មន្ត្រីសុខាភិបាល និងមន្ត្រីរាជការជួរមុខដែលប្រឈមខ្លាំង ក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកមកពិនិត្យចំនួន ៥.៩៧៨ អង្គ/នាក់ និងបានចាក់វ៉ាក់សាំង ចំនួន ៥.០៨៣ អង្គ/នាក់។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង ចំនួន ០៩ទីតាំង រួមមាន ៖ មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ៕






 

No comments:

Post a Comment

Pages