អាជ្ញាធរខេត្តក្រចេះ ចុះសួរសុខទុក្ខ និងដោះស្រាយទុក្ខកង្វល់ ជូនប្រជាពលរដ្ឋនៅភូមិល្អក់ ឃុំថ្មអណ្ដើក ស្រុកចិត្របុរី - BNP

Breaking

Monday, February 1, 2021

អាជ្ញាធរខេត្តក្រចេះ ចុះសួរសុខទុក្ខ និងដោះស្រាយទុក្ខកង្វល់ ជូនប្រជាពលរដ្ឋនៅភូមិល្អក់ ឃុំថ្មអណ្ដើក ស្រុកចិត្របុរី

ខេត្តក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ឯកឧត្តម គង់​ ចាន់​ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័តមាន និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ស្រុកចិត្របុរី អញ្ជើញបើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋប្រមាណជាង១៥០នាក់នៅក្នុងភូមិល្អ ឃុំថ្មអណ្ដើក​ ស្រុកចិត្របុរី ខេត្ត​ក្រចេះ​។ 


ឯកឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារចុះជួយស្រុកចិត្របុរី​ បានជម្រុញអោយសមាជិក្រុមការងារ មេឃុំ មេភូមិគ្រប់ភូមិត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសត្រូវផ្តល់សេវាសាធារណៈអោយបានឆាប់រហ័ស តម្លាភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេសបណ្ដាមន្ទីរ អង្គភាពដែលពាក់ព័ន្ធទៅនិងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ត្រូវចុះទៅពិនិត្យតាមដាន សិក្សាដល់ទីតាំងភ្លាមៗក្រោយពេលដែលអង្គវេទិការបញ្ចាប់ និងដោះស្រាយជូនគាត់ ព្រមទាំងបានផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសិវត្ថភាពជូនប្រជាពលរដ្ឋបានជ្រាបផងដែរ។ 


ក្នុងឪកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានធ្វើការសម្រេចដោះស្រាយរាល់សំណើរ សំណូមពរ និងបញ្ហាប្រឈមមួយចំនួន នៅនិងកន្លែង ព្រមទាំងមានប្រសាសន៏លើកឡើងថា ៖ សមិទ្ធិផលដែលរាជរដ្ឋាភិបាលនិងប្រជាជនយើងសម្រេចបាន គឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមជាប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលទាំងអស់នេះត្រូវចូលរួមគ្នា ថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងអស់នេះអោយបានគង់វង្សសម្រាប់កូនចៅយើងគ្រប់ជំនាន់។ 


ក្នុងនោះដែរឯកឧត្តមក៏បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវធ្វើអនាម័យភូមិឋានអោយបានស្អាតល្អ និងត្រូវប្រកាន់នូវគោលការណ៍ ៣ យ៉ាងគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវធ្វើអនាម័យសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតល្អ ទើបយើងអាចជៀសពីជំងឺ​កូវីដ១៩ ក៏ដូចជាជម្ងឺដង្កាត់ផ្សេងៗបាន។ជាពិសេសសូមមានការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ចរាចរណ៏ និងត្រូវអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន។ 


សូមបញ្ចាក់ផងដែរនៅក្នុងអង្គវេទិកា បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវក្ដីកង្វល់ និងបញ្ហា ប្រឈមមួយចំនួនដែលពាក់ព័ន្ធ នឹងជីវភាពរស់មកដាក់ជូនអង្គវេទិការដោះស្រាយ។ ចំពោះរាល់បញ្ហាទាំងនេះ ត្រូវបានក្រុមការងារ និងអាជ្ញាធរជំនាញពាក់ព័ន្ធបានធ្វើការពន្យល់បកស្រាយ និងទទួលយកនូវ សំណើររបស់បងប្អូនផងដែរ។ 


ជាក់ស្ដែងអង្គវេទិការមានវិធានការដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋានភូមិ ឃុំរបស់យើងទទួលបានសុវត្ថិភាព និងមានការអភិវឌ្ឍអោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់  បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន៕





 

No comments:

Post a Comment

Pages