ចាប់ពីពេលនេះទៅសមត្ថកិច្ចនឹងចាត់វិធានការចំពោះបុគ្គលដែលគេចវេះមិនធ្វើចត្តាឡីស័ក! - BNP

Breaking

Tuesday, February 23, 2021

ចាប់ពីពេលនេះទៅសមត្ថកិច្ចនឹងចាត់វិធានការចំពោះបុគ្គលដែលគេចវេះមិនធ្វើចត្តាឡីស័ក!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចារ (យល់ព្រម)ចំពោះសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង ជាអនុគណៈកម្មការស្រាវជ្រាវ និង តាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ក្នុងកម្មវត្ថុ អនុវត្តច្បាប់ចំពោះបុគ្គលមិនអនុវត្តតាមវិធានសុខាភិបាលចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬ មិនសហការផ្តល់ការសម្ភាស៍ និង ទីតាំងដែលមិនសហការផ្តល់ព័ត៌មានការស្រាវជ្រាវ និង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមលើអនក្រឹត្យលេខ ២៧អនក្រ.បក។


យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា គឺ សមត្ថកិច្ច នឹងចាត់វិធានការមួយចំនួន ដូចខាងក្រោម៖

១-ចំពោះជនបរទេស នឹង បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និង ហាមចូលប្រទេសសាជាថ្មី ។

២-ចំពោះជនជាតិខ្មែរ គឺ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។


៣-ចំពោះទីតាំង នឹងដកហូតអាជ្ញាប័ណ្ណ និង បិទអាជីវកម្មក្នុងទីតាំង ។

សំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា នាពេលនេះ ធ្វើឡើងបន្ទាប់ពី កន្លងមក ។

សមត្ថកិច្ចបានជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនិងការរាតត្បាតនៃជំងឺកូវីដ១៩ ព្រោះមានបុគ្គលមួយចំនួនបានគេចវេះមិនព្រមធ្វើចត្តាឡីស័ក ៕


 

No comments:

Post a Comment

Pages