សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរ៧នាក់ដែលគេចវេសការធ្វើចត្តាឡឺស័ក.! - BNP

Breaking

Thursday, February 25, 2021

សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរ៧នាក់ដែលគេចវេសការធ្វើចត្តាឡឺស័ក.!

បាត់ដំបង៖ កម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ កាលពីថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ ២០២១ បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន៧នាក់។ការឃាត់ពលករនេះស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ាស្រុកសំពៅលូនដែលគេចវេះមិនព្រមចូលធ្វើចត្តាឡឺស័ក។

 កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧បានឱ្យដឹងថា៖ការឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ទាំង៧នាក់នេះគឺដោយមានការណែនាំពីសំណាក់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុកដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។ ពលករទាំង៧នាក់ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា១បាំងដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័កស្រុកសំពៅលូន៕



 

No comments:

Post a Comment

Pages