មេឈ្មួញក្រាក់ៗសម្រុកដឹកទំនិញច្រេីនប្រភេទបង់ពន្ធមិនគ្រប់ចូលតាមច្រកបុសមនយ៉ាង ពេញបន្ទុកទាំងយប់ទាំងថ្ងៃ. - BNP

Breaking

Monday, February 8, 2021

មេឈ្មួញក្រាក់ៗសម្រុកដឹកទំនិញច្រេីនប្រភេទបង់ពន្ធមិនគ្រប់ចូលតាមច្រកបុសមនយ៉ាង ពេញបន្ទុកទាំងយប់ទាំងថ្ងៃ.

ស្វាយរៀង: ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកបុសមន បានឲ្យដឹងទៀតថា លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និង​លោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកព្រំដែន​ទ្វេភាគីបុសមន កំពុងសប្បាយចិត្ត ប្រមូលលុយពីក្រុមឈ្មួញធំៗនាំចូលទំនិញពីស្រុកយួន​តាមច្រកនេះ។


 ប្រភពបានបញ្ជាក់ថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកបុសមន មានដូចជា បន្លែផ្លែឈើ ភេសជ្ជៈ​ច្រើនប្រភេទ មី គ្រឿងកំប៉ុងច្រើនមុខ តុកៅអីជ័រ ពូក ​និងគ្រឿងសំណង់ ផងដែរ។


 ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកបុសមន បង់ពន្ធយ៉ាងច្រើនត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសគឺលោក គង់ ណារិន្ទ នាយប៉ុស្តិ៍ច្រកព្រំដែនទ្វេភាគីបុសមន​។


ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថាមកដល់ពេលនេះ​លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនដូចមុនដដែល។ 


ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញ​ធំៗសម្រុកនាំចូលទំនិញ ច្រើនប្រភេទពីស្រុកយួនតាមច្រកបុសមន យ៉ាងពេញបន្ទុកក៏មានការបើក​ដៃពីសំណាក់លោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកព្រំដែនទ្វេភាគីបុសមន ផងដែរ។


ទន្ទឹមនឹងនេះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង​ បណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់គឺគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។​


ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹង​ថា ​ចាចាប់តាំងពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាមេគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ នៅតែ​បណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ប្រព្រឹត្តអំពើពុករលួយយ៉ាង​សុខស្រួល​។


ជាក់ស្តែងបច្ចុប្បន្នលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូន។ 


ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយទៅទៀតឡើយ ព្រោះលោក ​ហេង សំបូរ មេគយខេត្តស្វាយរៀង កំពុងបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន បន្តសាងភាពល្បីល្បាញខាងពុករលួយពេញទំហឹង។






 

No comments:

Post a Comment

Pages