ឯកឧត្ដម វ៉ា ថន អភិបាល​ខេត្តក្រចេះ អញ្ជើញដឹកនាំ​កិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ​២០២១និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត - BNP

Breaking

Friday, February 5, 2021

ឯកឧត្ដម វ៉ា ថន អភិបាល​ខេត្តក្រចេះ អញ្ជើញដឹកនាំ​កិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ​២០២១និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត

ខេត្តក្រចេះ៖ នាព្រឹក​ថ្ងៃ​សុក្រ​ទី០៥ ខែកុម្ភ: ឆ្នាំ២០២១​រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ​២០២១ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ដែលបានប្រព្រឹត្តទៅនៅអគារប្រជុំសាលាខេត្ត។


ក្នុងកិច្ចប្រជុំនោះ បានលើកយករបាយការណ៍ពីសមិទ្ធផលការងារសម្រេចបាន និងបញ្ហាមួយចំនួនមកពិភាក្សាស្ដាប់បណ្ដាស្រុក ក្រុង មន្ទីរ អង្គភាព លើកឡើងពីការពង្រឹងរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដាទីប្រជុំជនស្រុក ក្រុង/ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ /ការអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោក និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំង ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ និងសារសម្លេងសម្ដេចតេជោ ហ៊ុនសែន ពីការពង្រឹងការការពារ ការនាំចូលនូវជំងឺកូវីដ១៩ថ្មីនៅតាមច្រកទ្វារព្រំដែន។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរមានសមត្ថកិច្ច ដែលមានតួនាទីភារកិច្ចការពារនៅតាមច្រកទ្វារព្រំដែន ត្រូវយកចិត្តទុកដាក់ការពារ ការចេញចូលរបស់ជនបរទេស ដែលអាចនាំចូលនូវជំងឺកូវីដ១៩ថ្មី ពីក្រៅប្រទេសចូលមកកម្ពុជាតាមច្រករបៀង និងតាមព្រំដែនឲ្យបានម៉ឺងមាត់បំផុត ពីព្រោះប្រទេសជិតខាងកំពុងផ្ទុះជំងឺនេះឡើងវិញ។


ឯកឧត្តម ក៏បានជំរុញដល់ស្នងការនគរបាលខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើត្រួតពិនិត្យលើបណ្ដាយានយន្ត ទោចក្រយានយន្តធ្វើចរាចរណ៍​លើដងផ្លូវបង្កសម្លេងរំខានលើសកម្រិត/ មន្ទីរសាធារណៈធ្វើការត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍​តាមដងផ្លូវឲ្យបានត្រឹមត្រូវ/មន្ទីសុខាភិបាលរៀបចំទីកន្លែងធ្វើចត្តាឡីស័កនៅជិតច្រកចេញចូលព្រុំដែន / អាជ្ញាធរមូលដ្ឋានខិតខំបម្រើសេវាជូនអោយបានដល់ប្រជាពលរដ្ឋបានប្រើប្រាស់ ដើម្បីចៀសវាងមានបណ្តឹងពីប្រជាពលរដ្ឋចោទថា អាជ្ញាធរទារថ្លៃសេវានេះ សេវានោះ អោយសោះ។

  

ឯកឧត្តម ក៏បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការជាមួយក្រុមការងាររបស់អន្តរក្រសួងដែលនឹងមកបំពេញការងារចុះវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លី ដើម្បីចុះបញ្ជីដីរដ្ឋ ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលមានកម្មសិទ្ធិស្របច្បាប់ និងការចុះបញ្ជីដីរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងចៀសវាងមានវិវាទទំនាស់ដីធ្លីកើតឡើង។មួយវិញទៀតបញ្ហាអភិរក្សសត្វផ្សោត ឃើញថាមានការស្លាប់កាន់កើនឡើងជាបន្តបន្ទាប់ ដូច្នេះអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព និងស្វែងរកជនល្មើសមកដាក់ទោសតាមច្បាប់៕








 

No comments:

Post a Comment

Pages