អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក អាំង ខេងសុផារ៉ាត, លោក តន កុសល, លោកស្រី ហេង ស្រីពៅ និងលោក ស៊ីន វណ្ណឌី - BNP

Breaking

Tuesday, February 9, 2021

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក អាំង ខេងសុផារ៉ាត, លោក តន កុសល, លោកស្រី ហេង ស្រីពៅ និងលោក ស៊ីន វណ្ណឌី

ភ្នំពេញ៖ននៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយពី សប្បុរសជនគឺ លោក អាំង ខេងសុផារ៉ាត, លោក តន កុសល និងលោកស្រី ហេង ស្រីពៅ បានឧបត្ថម្ភនូវថវិកាចំនួន ៣លានរៀល, អង្ករ ០១តោន, ទឹកស៊ីអ៊ីវ ៥០កេស, និងសប្បុរសជនម្នាក់ទៀតគឺលោក ស៊ីន វណ្ណឌី បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រ និងចាស់ជរាទុរគត់ដ៏ទៃទៀត ក្នុងថ្ងៃទិវានៃក្តីស្រលាញ់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង និង លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឱ្យទៅជាទានដើម្បីជួយសង្គ្រោះដល់អ្នកដទៃនាពេលនេះ៕



 

No comments:

Post a Comment

Pages