អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា នៅវត្តមុនីសាលា (ហៅវត្តឡ) ស្ថិតនៅភូមិឡ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង - BNP

Breaking

Saturday, January 2, 2021

អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា នៅវត្តមុនីសាលា (ហៅវត្តឡ) ស្ថិតនៅភូមិឡ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១ ដដែលនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា នៅវត្តមុនីសាលា (ហៅវត្តឡ) ស្ថិតនៅភូមិឡ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


អញ្ជើញចូលរួមក្នុងពិធីនេះមាន​ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកប្រធានក្រុមប្រឹក្សាក្រុង លោក ស្រីអភិបាល អភិបាលរងក្រុងស្វាយរៀង លោក លោកស្រីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោកនាយករដ្ឋបាលសាលាក្រុង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះសាលាក្រុង និងលោកចៅសង្កាត់ស្វាយតឿ។


សូមជម្រាបជូនថា ឧបដ្ឋានសាលា ដែលធ្វើពិធីក្រុងពាលីបុកគ្រឹះសាងសង់នៅថ្ងៃនេះមានទំហំ ២១ម៉ែត្រx១២ម៉ែត្រ៕






 

No comments:

Post a Comment

Pages