រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ - BNP

Breaking

Saturday, January 2, 2021

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដើម្បីពង្រឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។


ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងប្រទេសថៃ ដែលជាប្រទេសជាប់ព្រំដែនជាមួយកម្ពុជា ហើយថ្មីៗនេះ មានការរកឃើញនូវជំងឺកូវីដ-១៩ លើពលករមកពីប្រទេសថៃ ដែលជាកត្តាមួយធ្វើឱ្យយើងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីការពារ និងគ្រប់គ្រងឱ្យបានជាដាច់ខាតអំពីពលករចំណាកស្រុកពីប្រទេសថៃ និងធ្វើចត្តាឡីស័កឱ្យបានហ្មតចត់បំផុត ចៀសវាងការចម្លងជំងឺនេះ ក្នុងសហគមន៍។ ជាមួយគ្នានេះ លោកជំទាវ បានស្នើឱ្យសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តទាំងអស់ យកចិត្តទុកដាក់ ពង្រឹងកិច្ចសហការល្អ និងផ្តល់ព័ត៌មានជាក់លាក់ ទាន់ពេលវេលា ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ ចៀសផុតពីជំងឺកូវីដ-១៩៕







 

No comments:

Post a Comment

Pages