យុវជនម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយទាញកាំភ្លើងកែច្នៃ ដេញបាញ់ឪពុកម្តាយ បង្កើតខ្លួនឯង - BNP

Breaking

Saturday, January 9, 2021

យុវជនម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយទាញកាំភ្លើងកែច្នៃ ដេញបាញ់ឪពុកម្តាយ បង្កើតខ្លួនឯង

ខេត្តស្ទឹងត្រែង៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយទាញកាំភ្លើងកែច្នៃ ដេញបាញ់ឪពុកម្តាយ បង្កើតខ្លួនឯង ។ ករណីនេះ បានកើតមានឡើង នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង នៅ រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ។ 


ជនសង្ស័យមានឈ្មោះ ទ្បាត់ ដែង អាយុ ២២ ឆ្នាំ ។ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ខាងលើនេះ គឺជាកូនបង្កើត របស់ជនរងគ្រោះ ជាឪពុកឈ្មោះ កិក ទ្បា អាយុ ៥៣ ឆ្នាំ ដោយបានដេញបាញ់ឪពុកម្ដាយខ្លួនឯង មូលហេតុផឹកស្រាស្រវឹង ត្រូវឪពុកម្តាយ ស្តីបន្ទោស។ ករណីនេះ មិនបណ្តាលអោយមនុស្ស រងរបួសទេ ដោយសារជនរងគ្រោះ ជាឪពុក និងម្ដាយ បានរត់គេចចេញទាន់។ ក្រោយហេតុការណ៍ កើតឡើង ជនសង្ស័យ ត្រូវបាននគរបាល ប៉ុស្តិ៍ឃុំអូរស្វាយ ឃាត់ខ្លួនដើម្បី កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕


 

No comments:

Post a Comment

Pages