រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយជាម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ - BNP

Breaking

Tuesday, January 12, 2021

រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយជាម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ បានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ឧបត្ថម្ភជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-19 នៅខេត្តព្រះសីហនុ ។ 


លោកស្រី ហួត សាន់នី នាយកប្រត្តិបត្តការក្រុមហ៊ុនបានជំរាបជូនថា ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តនេះ នៅពេលកម្តៅលើសវានឹងស្រែកឱ្យយើងបានដឹង និងវាសាចអាល់កុលបានល្អ។ ម៉ាស៊ីនទាំង៩១គ្រឿងនេះឧបត្ថម្ភជូនរដ្ឋបាលខេត្ត ដើម្បីបំរើការងារសង្គមក្នុងខេត្តព្រះសីហនុ កន្លងមកក្រុមហ៊ុនបានធ្វើការងារសង្គមជាមួយក្រសួងសុខាភិបាល និងបានផ្តល់ម៉ាស់ជាបន្តបន្ទាប់។ 


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណក្រុមហ៊ុន ដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ បានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ជូនរដ្ឋបាលខេត្ត ដើម្បីធ្វើការបែងចែកទៅដល់សាលាគោលដៅ ព្រោះម៉ាស៊ីននេះមានភាពងាយស្រួល យើងអាចប្រើថ្មបាននៅតំបន់ណាដែលគ្មានអគ្គីសនីប្រើប្រាស់៕




 

No comments:

Post a Comment

Pages