ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដី ដែលគ្រោងនឹងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន - BNP

Breaking

Monday, January 4, 2021

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដី ដែលគ្រោងនឹងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដី ដែលគ្រោងនឹងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 


ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម  សំណង់ និងសុរិយោដីរៀបចំប្លង់គោល ដើម្បីធ្វើការសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល  និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ព្រោះកន្លងមកមណ្ឌលអប់រំ បន្សាប ព្យាបាល  និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានទីតាំងបណ្តោះអាសន្ន ស្ថិតនៅក្នុងបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ហើយថ្មីៗនេះត្រូវបានផ្ទេរមកឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងវិញ ដូច្នេះយើងត្រូវរៀបចំទីតាំងថ្មី ដើម្បីសាងសង់ស្របតាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវរបស់ថ្នាក់ជាតិ។ 


សូមបញ្ជាក់ថា ដីដែលគ្រោងសាងសង់មណ្ឌលអប់រំ  បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ មានទំហំសរុប០៣ហិកតា ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដីដែលមានប័ណ្ណកម្មសិទ្ធិ និងទទួលបានពីសប្បុរសជនធ្វើការបរិច្ចាគជូនរដ្ឋបាលខេត្ត៕




 

No comments:

Post a Comment

Pages