ក្រុមប្រឹក្សាខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២១ - BNP

Breaking

Tuesday, January 5, 2021

ក្រុមប្រឹក្សាខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២១

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារទី៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៩ ដែលមានការចូលពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ផងដែរ។ 


កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១៩ អាណត្តិទី៣ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១-មតិស្វាគមន៍បើកកិច្ចប្រជុំ 

២-ពិនិត្យកូរ៉ុម

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត។

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត។

៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០) ។

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។  

៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការកែសម្រួលគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ ២០២១

៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជា ពលរដ្ឋខេត្តព្រះសីហនុ 

 -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

 -គណៈកម្មាធិការលទ្ធកម្មខេត្ត

 -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

 -គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស

 -គណៈកម្មាធិការរៀបចំដែនដី នគរូប 

នីយកម្ម

 -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 

៩-ប្រសាសន៍បូកសរុប ប្រកាសកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកក្រោយ និងបិទអង្គប្រជុំ៕







 

No comments:

Post a Comment

Pages