អាជ្ញារខេត្តកោះកុង ចុះពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់​រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង - BNP

Breaking

Saturday, January 30, 2021

អាជ្ញារខេត្តកោះកុង ចុះពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់​រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

ខេត្តកោះកុង៖ ថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់​រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។


លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការ​អនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន អភិបាលស្រុកថ្មបាំង នាយកទីចាត់ការអន្តរវិស័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំឬស្សីជ្រុំ ប្រធានការិយាល័យភូមិបាលស្រុកថ្មបាំង និងអ្នកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងដីដែលប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង។ 


ក្នុងការចុះពិនិត្យទីតាំងដីនេះ ក៏មានវត្តមាន​របស់ប្រជាពលរដ្ឋ​ដែលជាអ្នកទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋ​ ដែលមានទីតាំងស្ថិតនៅ​ចំណុច​វាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំងនេះផងដែរ។ បន្ទាប់ពី​លោក សុខ សុទ្ធី ភិបាលរងខេត្ត និងក្រុមការងារចុះពិនិត្យទីតាំងដីនេះ​ឃើញថា៖

១- ទីតាំងដីដែលប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង​នេះ​ គឺ​ជា​ដីឯកជនរបស់រដ្ឋ ដែលជា​ដីបំរុងទុក​សម្រាប់ប្រើប្រាស់​ជាដីសម្បទានសង្គមកិច្ច​

២-ក្នុងទីតាំងដីដែលប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋនេះ មាន​ការសាងសង់ខ្ទមរស់នៅមានលក្ខណៈរាយប៉ាយ និងមានដាំដំណាំមួយចំនួន។


ទន្ទឹមនឹងការចុះពិនិត្យ​មើលទីតាំងដីជាក់ស្តែងនេះ លោក សុខ សុទ្ធី ក៏បាន​ធ្វើការណែនាំដល់​ប្រជាពលរដ្ឋ​ដែលទន្ទ្រានកាន់កាប់​ដី​ឯកជន​របស់រដ្ឋផងដែរ។ ជាលទ្ធផល ប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋ​ទាំង២១គ្រួសារ (ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ) សប្បាយចិត្ត យល់ព្រម​ទទួល​យកដំណោះស្រាយ​របស់​អាជ្ញាធរ ដោយយល់ព្រម​ទៅរស់នៅលើ​ទីតាំងដី​ដែលរដ្ឋបាលស្រុកបាន​រៀបចំទុកសម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋទាំង​២១គ្រួសារ​នេះ។ ទីតាំងដីសម្បទានសង្គមកិច្ច​ដែលរដ្ឋបាលស្រុករៀបចំទុកសម្រាប់បែងចែកជូនប្រជាពលរដ្ឋ​ទាំង​២១គ្រួសារ ឱ្យមករស់នៅប្រមូលផ្តុំ​គ្នា ដើម្បីអាជ្ញាធរងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជូននេះ​ គឺស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។


ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុកឱ្យរៀបចំធ្វើលិខិតជូនដំណឹង​ដល់ប្រជាពលរដ្ឋ​ដែលចូលទន្រ្ទានកាន់កាប់ដីឯកជនរបស់រដ្ឋទាំងអស់ ឱ្យរុះរើខ្ទមដោយខ្លួនឯង និងបញ្ឈប់សកម្មភាព​កាប់ទន្ទ្រាន​ដីរដ្ឋតទៅទៀត៕





 

No comments:

Post a Comment

Pages