បុរសជនជាតិចិនម្នាក់ បើករថយន្តបត់ស្តាំមិនប្រយ័ត្ន និងមិនប្រើភ្លើងស៊ីញ៉ូ ក៏ជ្រុលទៅកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាត មិនមានមនុស្សរងរបួស - BNP

Breaking

Saturday, January 9, 2021

បុរសជនជាតិចិនម្នាក់ បើករថយន្តបត់ស្តាំមិនប្រយ័ត្ន និងមិនប្រើភ្លើងស៊ីញ៉ូ ក៏ជ្រុលទៅកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាត មិនមានមនុស្សរងរបួស

ភ្នំពេញ៖  កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ 

រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2B- 0668 ចំណែកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ-0605 ។ 

 មុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូដូចខាងលើនេះធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបត់ស្តាំដោយមិនបានប្រើភ្លើងស៊ីញ៉ូនិងមិនប្រយ័ត្នធ្វើឲ្យម្ចាស់ម៉ូតូគេចមិនទាន់ត្រូវរថយន្តកិនម៉ូតូជាប់ តែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល ៕



 

No comments:

Post a Comment

Pages