អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជាចរាចរណ៍ - BNP

Breaking

Friday, January 8, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជាចរាចរណ៍

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ ដោយមានអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាសិក្ខាកាម ចំនួន ១១៧រូបផងដែរ។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងប្រដាប់អាវុធទាំងបី ដែលជាកម្លាំងស្នូលក្នុងកិច្ចការពារសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។ ជាលទ្ធផលបានបញ្ចាក់ឱ្យឃើញថាក្នុងឆ្នាំ២០២០កន្លង ខេត្តកំពង់ចាម រក្សាបាននូវសន្ដិសុខល្អប្រសើរ កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ 


ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំដល់មន្ត្រីនគរបាល ត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបន្តកសាង និងពង្រឹងសេចក្តីសុខសុវតិ្ថភាព ជូនប្រជាបលរដ្ឋនៅគ្រប់មូលដ្ឋាន លុបបំបាត់បទល្មើសគ្រប់ភេទក្នុងមូលដ្ឋាន ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមទាំងមូលមានសុវត្តិភាពយ៉ាងល្អប្រសើរ។ 


ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តម អភិបាលខេត្ត បានកត់សំគាល់ថា កងកម្លាំង បានចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរឃុំ-សង្កាត់ មន្ត្រីសុខាភិបាល ក្នុងការគ្រប់គ្រងពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស និងការអនុវត្តចត្តាឡីស័កនៅតាមផ្ទះ តាមមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ជាមួយគ្នានេះបានបន្តកិច្ចសហការក្នុងការចុះអប់រំផ្សព្វផ្សាយ តាមមូលដ្ឋានអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។


ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់គុណូបការៈរបស់វីរយុទ្ធជន យុទ្ធនារីដែលបានលះបង់ និងពលីជីវិតដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ពិសេសថ្នាក់ដឹកនាំចលនាតស៊ូរំដោះជាតិ ដែលបានស្រោចស្រង់អាយុជីវិតរបស់យើងទាំងអស់គ្នា និងសម្តែងនូវការដឹងគុណសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទេសដ៏ឆ្នើម ក្នុងការដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត មានឧត្តមគតិសេ្នហាជាតិមាតុភូមិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៏ និងភាពប៉ិនប្រសប់ក្នុងការនាំយកមកនូវសន្តិភាពឲ្យចាកផុតពីក្តីអន្តរាយ ឈានឆ្ពោះទៅកាន់ត្រើយនៃសុខសន្តិភាព និងការអភិវឌ្ឍន៏ប្រទេសជាតិឲ្យរីកចម្រើនរុងរឿង លើគ្រប់វិស័យពីចំណុចសូន្យ រហូតទទួលបាននូវកិត្យានុភាពនៅលើឆាកអន្តរជាតិ ក្រោមដំបូលនៃសុខសន្តិភាពសម័យតេជោ៕





 

No comments:

Post a Comment

Pages