រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាល ស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និងរដ្ឋបាលឃុំចំណុះស្រុកទាំងពីរ - BNP

Breaking

Tuesday, December 22, 2020

រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាល ស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និងរដ្ឋបាលឃុំចំណុះស្រុកទាំងពីរ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប មានរៀបចំប្រជុំ កែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និងរដ្ឋបាលឃុំចំណុះស្រុកទាំងពីរ ក្រោមការដឹកនាំ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត  និងមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាល លោក នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព និងមន្ត្រីជំនាញរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ 


កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង  រៀបចំកែលម្អ និមិត្តសញ្ញា ការផ្ដល់យោបល់មតិស្ថាបនា  បញ្ចេញ បញ្ចូលអត្ថន័យ ព្រមទាំងអោយតាមបណ្តាក្រុង ស្រុកទាំង១២ និងឃុំ សង្កាត់ បញ្ជាក់ពីអន្ថន័យ ប្រវត្ថិសាស្ត្រ​ របស់និមិត្តសញ្ញានីមួយៗ និងរចនាផ្ទៃ និមិត្តសញ្ញាទាំងមូលពីមន្ត្រីមកពីមន្ទីរជំនាញ ដើម្បីសម្រេចយកជាផ្លូវការក្នុងការកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់៕








 

No comments:

Post a Comment

Pages