អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយគ្រឿងឧបភោគ បរិភោគពីសប្បុរសជន ជូនរដ្ឋបាលខេត្ត - BNP

Breaking

Tuesday, December 1, 2020

អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយគ្រឿងឧបភោគ បរិភោគពីសប្បុរសជន ជូនរដ្ឋបាលខេត្ត

ខេត្តកោះកុង៖ ថ្ងៃអង្គារទី១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលជួបលោកឧញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ-ប៊ុនថាំ អេចប្រេស ដែលនាំអំណោយគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលខេត្ត។


លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស របស់លោកឧកញ៉ា ដែលបានចែករំលែកទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងខេត្តដែលមានជីវភាពខ្វះខាត និងកំពុងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយគ្នានេះផងដែរសូមឲ្យអាជីកម្មរបស់លោកឧកញ៉ា ទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។


អំណោយ រួមមាន អង្ករ ១០ តោន មី ២០ កេសធំ ត្រីខ ៥០យួរ ទឹកត្រី ៣០យួរ ទឹកសុីអុីវ ៣០ យួរ៕






 

No comments:

Post a Comment

Pages