រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័កនៅក្នុងខេត្ត - BNP

Breaking

Tuesday, December 1, 2020

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័កនៅក្នុងខេត្ត

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។ 


ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់យើង ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ត្រូវត្រៀមរៀបចំបង្កើនចំនួនក្រុមគ្រូពេទ្យយកសំណាកភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិកងកេង មកកាន់ខេត្តព្រះសីហនុ ទន្ទឹមនោះក៏ត្រូវត្រៀមកម្លាំងការពាររបស់យើងបន្ថែម ដើម្បីធានាដល់ការងារគ្រប់គ្រងធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃជាមុនសិន។ ដូច្នេះយើងត្រូវរួមសហការគ្នាធ្វើការងារជាក្រុម ដោយទទួលខុសត្រូវទាំងអស់គ្នា ឆ្លើយតបបានទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩។ 


សូមបញ្ជាក់ថា សណ្ឋាគារដែលរដ្ឋបាលខេត្តរៀបចំទទួលភ្ញៀវស្នាក់នៅធ្វើចត្តាឡីស័ក មានចំនួន០៣ទីតាំង៕









 

No comments:

Post a Comment

Pages