រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ - BNP

Breaking

Tuesday, November 10, 2020

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការជុំវិញខេត្ត យុវជនក្នុងខេត្ត និងប្រជាពលរដ្ឋជាង ៥០០នាក់ ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការប្រារព្ធធ្វើពិធីនាពេលនេះ ដើម្បីរំលឹកដល់ការទាមទារមកវិញនូវ អធិបតេយ្យភាព និងឯករាជ្យពេញលេញរបស់កម្ពុជា ពីពួកអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គ ឧត្តម និងថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរម រតន កោដ្ឋ” ហើយក៏ជាការរំលឹកដល់ថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេស ប្រទេសខ្មែរទាំងមូល បានរួចចាកផុតពីនឹមអាណានិគមត្រួតត្រាពីសំណាក់ អាណានិគម និយមបារាំង ដែលបាន ដាក់នឹមត្រួតត្រាមកលើប្រទេសកម្ពុជាអស់រយៈពេលជិត ០១សតវត្សន៍ ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ដែលមានរយៈពេលសរុបចំនួន ៩០ឆ្នាំ។


ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ទិវាជាប្រវត្តិសាស្ត្រនេះ ជាទិវាមួយដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចងចាំមិនភ្លេចនូវ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃយើង ដែលព្រះអង្គបានបូជាព្រះកាយពល ព្រះ បញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។ 


ឯកឧត្តម បន្ថែមថា ការប្រារព្វនាពេលនេះ ក្នុងគោលបំណងដើម្បីសំដែងនូវការអបអរសាទរ និង សម្តែងនូវទឹកចិត្តសោមនស្សរីករាយ អបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះទិវាជាប្រវត្តិសាស្ត្រនេះ ដែលកងកម្លាំងមហាសាមគ្គីជាតិទាំង មូល ដណ្តើមបានមកវិញទាំងស្រុងនូវឯករាជ្យពេញលេញ និង បរិបូណ៌ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និង ថ្លៃថ្លា បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ 


ម្យ៉ាងវិញទៀត ព្រះរាជពិធីនេះ ក៏ជាព្រះរាជពិធីមួយ ដែលប្រជារាស្ត្រខ្មែរ ទូទាំង ប្រទេសមានការអបអរសាទរសប្បាយរីករាយ និងសូមគោរពដឹងគុណ និងថ្លែងនូវអំណរព្រះគុណចំពោះ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុតរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាព ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃយើង ដែលព្រះអង្គបានបូជាអស់ព្រះកាយពល ព្រះ បញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ បានរស់នៅសុខក្សេមក្សាន៕








 

No comments:

Post a Comment

Pages