អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្ត - BNP

Breaking

Friday, November 20, 2020

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្ត

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ ៣៥០នាក់។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលការតែងតាំង 

-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្ត។ 

-ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីឲ្យបានល្អប្រសើរ ពោលគឺសំណើលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌វិជ្ជាជីវៈ។ 

 -ត្រូវធ្វើការស្វែងយល់ដល់ស្ថានភាព ដំណើរការ និងបរិយាកាសទីកន្លែងថ្មី ដើម្បីមានមូលដ្ឋានសម្របសម្រួលការងារឲ្យទទួលបានជោគជ័យថ្លៃថ្លា ជាពិសេសត្រូវស្វែងយល់ពីក្របខណ្ឌបៀវត្សក៏ដូចជាគោលការណ៍វិធានការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត និងបេសកកម្មចម្បងរបស់មន្ទីរព្រមទាំងការណែនាំ និងបំពាក់បំប៉នជំនាញបច្ចេកទេសដល់មន្ត្រី និងសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឲ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋប្រកបដោយឆន្ទៈ ម្ចាស់ការ    ភក្តីភាពមនសិការវិជ្ជាជីវៈនិងវប្បធម៌សាធារណៈ។

-យកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្ដល់ឱកាសការងារដល់មន្ត្រីវ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ។


ក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លៃងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរដែលបានធ្វើជាសេនាធិការជូនក្រសួង និងថ្នាក់ដឹកនាំខេត្ត ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅ ការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រុញអោយលោកប្រធានមន្ទីរដែលទើបទទួលការតែងតាំង ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព បន្តយកចិត្តទុកដាក់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការជូនគណៈអភិបាលខេត្តលើកិច្ចការមុខងារសាធារណៈ ជាពិសេសក្តាប់ស្ថិតិមន្ត្រីរាជការក្នុងខេត្តឲ្យបានល្អប្រសើរ៕








 

No comments:

Post a Comment

Pages