ថ្នាក់ដឹកនាំខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី តាមប្រព័ន្ធវីដេអូអនឡាញ - BNP

Breaking

Friday, November 27, 2020

ថ្នាក់ដឹកនាំខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី តាមប្រព័ន្ធវីដេអូអនឡាញ

ខេត្តកោះកុង៖ ថ្ងៃសុក្រទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីបូទុមសាគរ របស់ក្រុមហ៊ុនរ៉យ៉ាល់គ្រុប ខូអិលធីឌី តាមប្រព័ន្ធវីដេអូអនឡាញ។


កិច្ចប្រជុំនេះមានគោលបំណងឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃដែនសមត្ថកិច្ច ពិនិត្យលម្អិត និងមានមតិយោបល់ទៅលើគម្រោងវិនិយោគទាំងពីរខាងលើ។


ទន្ទឹមនេះ រដ្ឋបាលខេត្តកោះកុង បានស្នើឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី កែសម្រួល ៣ ចំណុច គឺ ១) ពន្លឿនការដោះស្រាយផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលនៅសេសសល់ ២) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងការរក្សាសន្តិសុខសុវត្ថិភាព និងការហ្វឹកហាត់ជាប្រចាំ ដើម្បីទប់ស្កាត់ និងពន្លត់អគ្គិភ័យចំនួន ៣ លើក ក្នុងមួយឆ្នាំ និង ៣) បញ្ជូនរបាយការណ៍ស្តីពីការគ្រប់គ្រងសំណល់ ការតាមដានគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកក្រោមដី និងសមុទ្រ មករដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋាននៃការមានវិធានការ និងរាយការណ៍ជូនរដ្ឋបាលថ្នាក់ជាតិ ជាពិសេសក្រសួងបរិស្ថាន។៕



 

No comments:

Post a Comment

Pages