អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ និងភាពក្រីក្រ នៅស្រុកថ្មពួក - BNP

Breaking

Thursday, November 5, 2020

អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ និងភាពក្រីក្រ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្សារគំរូថ្មី ស្រុកថ្មពួក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីពិធីចែកអំណោយ របស់ក្រុមអ្នកម្តាយខេត្តបាត់ដំបង-សប្បុរសជន និងមូលនិធិសមាគមន៍អង្គរ មូលនិធិករុណាខ្មែរ តាមរយៈលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំគំរូ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ ចំនួន២០២គ្រួសារ ក្នុងឃុំគំរូ ស្រុកថ្មពួក។ អំណោយរួមមាន៖ អង្ករ ១ការ៉ុង ២៥គីឡូ, មី ១កេស, ទឹកសុទ្ធ ១យួរ, និងកញ្ចប់ ទឹកត្រី ទឹកសុីអុីវ អំបិល ស្ករ ត្រីខ ១កញ្ចប់។ ចំពោះ ០២គ្រួសារដែលបានបាត់បង់បងប្អូន ឬឪពុកម្តាយ ទទួលបានបន្ថែមថវិកាមួយចំនួនបន្ថែមទៀត។


ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះ ម្ចាស់អំណោយ ក្រុមអ្នកម្តាយខេត្តបាត់ដំបង-សប្បុរសជន និងមូលនិធិសមាគមន៍អង្គរ មូលនិធិករុណាខ្មែរ តាមរយៈលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានយកចិត្តទុកដាក់ និង មើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមាន ជីវភាពខ្វះខាត កំពុងជួបគ្រោះ ទឹកជំនន់នេះ។អំណោយទាំងអស់នេះ ទោះជាមិនបានគ្រប់ តម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាល ទុកលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ។


ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗធ្លាក់ទឹក ត្រូវរក្សាបរិស្ថានអនាម័យ ឲ្យបានល្អពិសេស កុំភ្លេចអនុវត្តតា មការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីជៀសវា ងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍៕






 

No comments:

Post a Comment

Pages