ក្រុមប្រឹក្សាខេត្តក្រចេះ រៀបចំវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ជួបជាមួយប្រជាពលរដ្ឋ - BNP

Breaking

Tuesday, November 17, 2020

ក្រុមប្រឹក្សាខេត្តក្រចេះ រៀបចំវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ជួបជាមួយប្រជាពលរដ្ឋ

ខេត្តក្រចេះ៖ វេទិការនេះបានធ្វើឡើងនៅ មុខបរិវេណវត្ត(អម្ពវនរាមកញ្ជរ) ឃុំកញ្ជរ ស្រុកឆ្លូង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯ.ឧ ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមនឹង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត នឹងប្រជាពលរដ្ឋជាច្រើននាក់ ។


ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត បញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះមានគោលបំណង ដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍនានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។


ឯកឧត្តមធុន គ្រី បានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវេទិកានេះ ក៏បានផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងមានគម្រោងជាអទិភាពនានា ក្នុងឆ្នាំខាងមុខ។ ពិសេសនោះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈម របស់ខ្លួន ពិសេសក្នុងមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ ដើម្បីឲ្យវាគ្មិន មន្ទីរជំនាញពាក់ព័ន្ធ បកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកប់ដោយប្រសិទ្ធភាព។


នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនោះ ប្រជាពលរដ្ឋបានឡើងស្នើសុំមានចំនួន១២ករណី រួមមាន÷ ស្នើសុំធ្វើផ្លូវថ្មីដើម្បីងាយស្រួលទៅស្រែ ចំការ និងស្នើសុំជួសជុលផ្លូវឡើងវិញចំនួន០៧គម្រោង ស្នើសុំអណ្តូងទឹកស្នប់៤អណ្តូង ក្នុងឃុំកញ្ជរ និងស្នើសុំជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី០១ករណី ក្នុងឃុំព្រែកសាម៉ាន ។


ក្នុងនោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានទទួលយកការស្នើសុំ របស់ប្រជាពលរដ្ឋដែលបានលើកឡើង ហើយបានដោះស្រាយការស្នើជួសជុលផ្លូវ២ខ្សែ ប្រវែង១០៧០ម៉ែត្រ ចំពោះការធ្វើផ្លូវចំងាយប្រវែង១១ kmត្រូវចុះសិក្សាសិន។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរថ្នាក់ដឹកនាំខេត្ត ស្វែងរកនូវដំណោះស្រាយមួយ ល្អប្រសើជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេះសល់បន្ទាប់ពីការបកស្រាយ របស់អង្គភាពជំនាញ ពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត និងយកទៅពិភាក្សា និងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តជាដើម។


ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ សូមកុំឲ្យមានព្រួយបារម្មណ៍ចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតប និងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធិភាព និងរួមចំណែកក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ឃុំកញ្ជរ ស្រុកឆ្លូងទាំងមូលកាន់តែប្រសើឡើង៕





 

No comments:

Post a Comment

Pages