ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០២០ - BNP

Breaking

Tuesday, November 17, 2020

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០២០

ខេត្តត្បូងឃ្មុំ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកមេមត់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ប៉ុណ្ណារ៉ា  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ  នៅបរិវេណវត្តឧត្តុងមានជ័យ ហៅវត្តស្រែតានងលិច  ស្ថិតនៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ។


សូមបញ្ជាក់ថា ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នាឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈមនិងសំណូមពរនានា នៅមូលដ្ឋានចំនួន ៧ ចំណុច ដើម្បីដោះស្រាយ រួមមាន . ទី១ . សាលារៀន ទី២.ផ្លូវថ្នល់ ទី៣. អគ្គិសនីសម្រាប់ប្រើប្រាស់ ទី៤. កុងត្រូលជជុះនៅតាមបន្ទាត់ព្រំដែន ទី៥. ដីដាំដំណាំនៅតាមព្រំដែន ទី៦.កសិផលដឹកយកទៅលក់នៅប្រទេសវៀតណាម និងទី៧ . ទ្វារទឹក នឹងទំនប់ទឹក បញ្ហាប្រឈមនិងសំណូមពរទាំងអស់នេះ ត្រូវបានមន្ទីរ/អង្គភាពជុំវិញខេត្ត ធ្វើការដោះស្រាយជូនភ្លាមៗផងដែរ៕








 

No comments:

Post a Comment

Pages