គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងគ្រួសារងាយរងគ្រោះចំនួុន ២៨៧គ្រួុសារនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមខេត្ត - BNP

Breaking

Thursday, November 19, 2020

គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងគ្រួសារងាយរងគ្រោះចំនួុន ២៨៧គ្រួុសារនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមខេត្ត

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិតិ្តព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចែកអំណោយដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការសាខា អនុសាខាផងដែរ។


ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ សរុបមានចំនួុន ២២៤៨គ្រួុសារ ស្មើនិង៨៨៤៥នាក់។ ដោយឡែកថ្ងៃនេះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅតំបន់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មាន ចំនួន ២៨៧ គ្រួសារ ក្នុងនោះមកពីតំបន់ក្រចាប់ចំនួុន ២៤២គ្រួុសារ និងភូមិជ្រោយស្លែងចំនួុន៤៥គ្រសារ។


មានប្រសាសន៍សំណេះសំំណាលជាមួុយប្រជាពលរដ្ឋក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវការនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនទុកចោលពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ទោះជាទៅដល់ទីណាក៏កាកបាទក្រហមកម្ពុជាទៅដល់ទីនោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រឺនិន្នាការនយោយអ្វីឡើយ។


លោកជំទាវក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតអនាម័យជាប់ជាប្រចាំគឺរស់នៅស្អាតផឹកស្អាត និងហូបស្អាត ពិសេសកុំមានការធ្វេសប្រហ័សចំពោះជំងឹកូវីដ១៩ ដែលបច្ចុប្បន្នកំពុងតែមានការរីករាលដាលតាមបណ្តាប្រទេសលើពិភពលោកនៅឡើយ ដោយអនុវត្តតាមការណែនាំរបស់ក្រសួុងសុខាភិបាល។ អំណោយចែកជូននាពេលនោះ ក្នុង០១គ្រួុសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង មុង០១ ភួុយ១ ក្រម៉ា០១ សារុង០១ ៕







 

No comments:

Post a Comment

Pages