ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្កិគ្រឿងឥស្សរិយសជូនយោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍និងពិការ - BNP

Breaking

Monday, November 2, 2020

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្កិគ្រឿងឥស្សរិយសជូនយោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍និងពិការ

ភ្នំពេញ​៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ចំនួន​៣៣​នាក់​។


ពិធី​នេះ​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​។ បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំង ៣៣​រូប ចូលរួម​ប្រជុំ​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០​ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​


ក្រោយ​បញ្ចប់ កម្មវិធី លោក ឧត្តមសេនីយ៍ ក៏​មាន​អំណោយ​មួយចំនួន​ប្រគល់ជូន យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ទាំង​៣៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ថវិកា​៥០​ម៉ឺន​រៀល ភេសជ្ជៈ​៤​កេះ និង​មី​០២​កេះ ផងដែរ​៕








 

No comments:

Post a Comment

Pages