ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកបន្ទាយស្រី - BNP

Breaking

Monday, October 19, 2020

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ នាព្រឹក​ថ្ងៃអាទិត្យ​ទី១៨​ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ​ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល​ នៃគណ:អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួន​ ៣​ (ឃុំខ្នារសណ្តាយ​ ឃុនរាម​ និងឃុំរំចេក)​ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​ និងមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោក​ លោកស្រីតំណាងស្ថាប័នពាក់ព័ន្ធ​ អាជ្ញាធរស្រុកបន្ទាយស្រី​ និងអាជ្ញាធរឃុំ។


ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះផងដែរ​ លោក​ អភិបាលរងខេត្ត​ បានជួបសួរសុខទុក្ខ​ និងចែកអំណោយដូចជា​ អង្ករ​ ត្រីខ​ មី​ តង់​ កន្ទេល​ និងថវិកាដល់គ្រួសារដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំខ្នារសណ្តាយ​ ឃុំឃុនរាម​ និងបានចុះពិនិត្យបេីកមុខទឹកមួយកន្លែង​ ស្ថិតនៅឃុំរំចេក​ ដេីម្បីបញ្ចៀសផលប៉ះពាល់​ដល់ការលិចកំណាត់ផ្លូវលេខ​ ៦៧​។


ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕






 

No comments:

Post a Comment

Pages