ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃចំនួន១៧២វត្ត តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តក្រចេះ - BNP

Breaking

Saturday, October 17, 2020

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃចំនួន១៧២វត្ត តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តក្រចេះ

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានដង្ហែអង្គកឋិនទានរស្មីសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តរដ្ឋបាលារាម (វត្តប៉ាឆា) និងប្រគេនបច្ច័យតាមវត្តទាំង១៧២វត្ត ក្នុងខេត្តក្រចេះ។

                  

ឆ្លៀតក្នុងឱកាសដង្ហែកឋិនទាន នាពេលនោះឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍ថា អង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិនិងប្រជាពលរដ្ឋកំពុងរស់នៅដោយសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 


ឯកឧត្ដមបញ្ជាក់ថា ផ្ដើមចេញពីកត្តាសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាមានឱកាសពេញលេញក្នុងការបំពេញកុសលតាមប្រពៃណីទំនៀមទំលាប់ ក៏ដូចជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត៕








 

No comments:

Post a Comment

Pages