រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរទិវាពិភពលោក លាងសម្អាតដៃ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា - BNP

Breaking

Saturday, October 17, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរទិវាពិភពលោក លាងសម្អាតដៃ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរទិវាពិភពលោក លាងសម្អាតដៃ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា ដោយមានអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។


ក្នុងនោះដែរ ក៏មានការអញ្ជើញជាភ្ញៀវកិត្តិយសពី លោក អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុក មេឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស តំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ២៥០នាក់ ស្រី ១៥០នាក់ ក្រោមបរិយាកាសរីករាយយ៉ាងក្រៃលែង។


ឯកឧត្តមថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការរៀបចំទិវាពិភពលោកលាងសម្អាតដៃ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ សិស្សានុសិស្ស ផ្ដោតសំខាន់ទៅលើអនាម័យតាមរយ:ការលាងសម្អាតដៃនឹងសាប៊ូ អាល់កុល ឬជេលឱ្យបានទៀងទាត់ដើម្បីបង្កាជម្ងឺផ្សេងៗ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងជម្រុញឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវសហការចូលរួម និងបន្តផ្សព្វផ្សាយអំពីវិធានការពារការីករាលជម្ងឺកូវីដ១៩ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ បន្ងែមពីនោះ សូមអាជ្ញាធរក្រុង ស្រុក ឃុំ និងភូមិ បន្តផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រោះពេលវេលាបិទបញ្ចប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នាពេលខាងមុខនេះ៕






 

No comments:

Post a Comment

Pages