ជនជាតិចិន​ ២នាក់​ ត្រូវបានកម្លាំងអាវុធហត្ថ​ បង្ក្រាប​បាន​ និងដកហូតបានថ្នាំញៀនមួយចំនួនធំ​ នៅក្រុងព្រះសីហនុ - BNP

Breaking

Saturday, September 5, 2020

ជនជាតិចិន​ ២នាក់​ ត្រូវបានកម្លាំងអាវុធហត្ថ​ បង្ក្រាប​បាន​ និងដកហូតបានថ្នាំញៀនមួយចំនួនធំ​ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ​៖ កាលពីវេលាម៉ោង​២៣:០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី​ បានប្រាប់មកបណ្ដាញព័ត៌មានថា ប្រតិបត្តិការនេះ​ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោកបានបន្តថា ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន​២នាក់ រួមមាន៖

ទី១.​ ឈ្មោះ​ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
ទី២.​ ឈ្មោះ​ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្ថែមទៀតថា ក្នុងនោះ ដកហូតវត្ថុតាងបានរួមមាន ៖
-​ ម្សៅពណ៌សប្រភេទខេ​ ១៣កញ្ចប់ ទម្ងន់​ ១៩.៧៣ក្រាម ទាំងសម្បក
-​ ម្សៅសថ្លាចំនួន​ ៤៣កញ្ចប់ ទម្ងន់​ ១៣៤.៧៣ក្រាម ទាំងសម្បក
-​ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន​ ៤៩គ្រាប់ ទម្ងន់​ ៥.៧៩ក្រាម​ ទាំងសម្បក
-​ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន​ ៥១គ្រាប់ ទម្ងន់​ ១២០.៨៤ក្រាម​ ទាំងសម្បក
-​ ថ្នាំគ្រាប់ពណ៌បៃតងចំនួន​ ២៩គ្រាប់​ ទម្ងន់​ ១១.៦១ក្រាម​ ទាំងសម្បក
-​ ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន​ ១៦កញ្ចប់ ទម្ងន់​ ១០៤.៨៦ក្រាម​ ទាំងសម្បក
-​ ទូរស័ព្ទចំនួន​ ២គ្រឿង, ដែកកេះចំនួន៨, ជញ្ជីងចំនួន​ ១, ដបជក់ចំនួន​ ៣, ម៉ូតូចំនួន​ ១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរនាក់​ខាងលេី​ កម្លាំងការិយាល័យជំនាញ កំពុងសាកសួរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ​ និងបន្តនីតិវិធី​ ៕







No comments:

Post a Comment

Pages