ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ចូលរួមកាន់វេនបិណ្ឌទី៣ នៅវត្តមហាមុនីរាជការាម និងវត្តអាតោ - BNP

Breaking

Monday, September 7, 2020

ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ចូលរួមកាន់វេនបិណ្ឌទី៣ នៅវត្តមហាមុនីរាជការាម និងវត្តអាតោ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានដឹកនាំនាយ នាយរងអាវុធហត្ថ ចូលរួមកាន់វេនបិណ្ឌទី៣ នៅវត្តមហាមុនីរាជការាម និងវត្តអាតោ ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ  ព្រមទាំងបាននាំយកបច្ច័យសម្រាប់កសាងវត្ត ប្រគេនព្រះសង្ឃ និងជូនយាយជី តាជី សរុប =៨,៤០០,០០០រៀល អង្ករ ២០០គីឡូក្រាម ប្រេងម៉ាស៊ូត ៧០លីត្រ និងសម្ភារ:មួយចំនួនទៀត។




No comments:

Post a Comment

Pages