ក្រុមការងារក្រុមហ៊ុនម៉ៅការសំណង់ចំនួនបី ចុះពិនិត្យមើលស្ថានភាពបាក់ច្រាំងទន្លេ និងធ្វើការសង្គ្រោះបឋម នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង - BNP

Breaking

Thursday, September 24, 2020

ក្រុមការងារក្រុមហ៊ុនម៉ៅការសំណង់ចំនួនបី ចុះពិនិត្យមើលស្ថានភាពបាក់ច្រាំងទន្លេ និងធ្វើការសង្គ្រោះបឋម នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង

ខេត្តកណ្តាល៖ នៅរសៀលនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារមកពីក្រុមហ៊ុនម៉ៅការសំណង់ចំនួនបី ក្នុងនោះមានក្រុមហ៊ុន ស្រ៊ីដ​ អុី​ អែន​ ស៊ី​, Yellow Diaman និង CRCC រួមជាមួយមន្ត្រីមូលដ្ឋានឃុំរកាខ្ពស់ បានចុះត្រួតពិនិត្យ និងធ្វើការជួយសង្គ្រោះបឋមនៅទីតាំងបាក់ច្រាំងមួយកន្លែង ស្ថិតនៅជាប់ផ្លូវលេខ២១បេ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីកុំអោយមានការរាលដាលបន្តរហូតដល់ផ្លូវថ្នល់ដែលនៅជាប់ទន្លេ ។


លោក ឈឿង​ ច័ន្ទ​ពិសិដ្ឋ​ ប្រធានក្រុមហ៊ុន អុី​ អែន​ ស៊ី​ បានមានប្រសាសន៍ថា បន្ទាប់ពីការជួយសង្គ្រោះច្រាំងដែលបានបាក់ជាបឋមរួច ប្រមាណជា១ខែក្រោយក្រុមហ៊ុននិងចាប់ដំណើរការបើកការដ្ឋានជួលជុលផ្លូវលេខ២១បេ និងរៀបចំចាក់ច្រាំងទន្លេ ដែលមានប្រវែងជាង២០គីឡូម៉ែត្រ សងខាងទន្លេ សរុប៤០គីឡូម៉ែត្រ ជាគំរោងទី១ ហើយនេះជាគំរោងរបស់រាជរដ្ឋាភិបាល ដែលប្រគល់អោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ជាអ្នកទទួលខុសត្រូវ ។


លោកមេភូមិកោះគរ ក៏បានអោយដឹងថា ផ្លូវមួយខ្សែដែលនឹងធ្វើការជួសជុលនាពេលខាងមុខនេះ គឺជាផ្លូវដ៏សំខាន់ និងមានប្រជាជនចំនួន៣ភូមិ ប្រមាណជា៥០០គ្រួសារ តែងតែធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ហើយលោកតំណាងអោយប្រជាជនក្នុងភូមិទាំងអស់ មានការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះគំរោងធ្វើផ្លូវ និងរៀបចំចាក់ច្រាំងទន្លេ ដែលមានប្រវែងរហូតទៅដល់២០គីឡូម៉ែត្រ សងខាងទន្លេនេះ ហើយលោកមេភូមិបានថ្លែងអំណរគុណដល់ថ្នាក់ដឹងនាំរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ៕





 

No comments:

Post a Comment

Pages