លោក លឹម នឹង​ឈ្មោះ​ហេង កំពុង​សម្រុក​បើក​លេង​ល្បែង​ក្នុង ឃុំ​ដា កាស៊ីណូ​ច្រក​ដូង​ប្រាំ ៧ ដើម​សមត្ថកិច្ច ពាក់​ពន្ធ័​មិន​ហ៊ាន​បង្ក្រោប​ខ្លាច​បែក​ឆ្នាំងបាយ ! - BNP

Breaking

Thursday, September 24, 2020

លោក លឹម នឹង​ឈ្មោះ​ហេង កំពុង​សម្រុក​បើក​លេង​ល្បែង​ក្នុង ឃុំ​ដា កាស៊ីណូ​ច្រក​ដូង​ប្រាំ ៧ ដើម​សមត្ថកិច្ច ពាក់​ពន្ធ័​មិន​ហ៊ាន​បង្ក្រោប​ខ្លាច​បែក​ឆ្នាំងបាយ !


 ត្បូង​ឃុំ ៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ជិត​ព្រំដែន​ច្រក​ដូង​ប្រាំ​៧​ដើម បាន​បបានបង្ហើបប្រាប់អោយ(បណ្ដាញអ្នកព័ត៌មានពិត )​ដឹងថា អ្នកញៀន​ល្បែងស៊ីសង​ខុសច្បាប់ លេង​យ៉ាង​ពេញបន្ទុក​គគ្រឹកគគ្រេង ពីមួយថ្ងៃ ទៅ មួយ​ថ្ងៃ​មាន​ទាំង រថយន្ត​ទំនើប ជាច្រើន​គ្រឿង នឹង​ម៉ូតូ ដោយឡែក​អ្នកឈ្នះ​រាប់ពាន់ រាប់​ម៉ឺន​ដុល្លា ស្រែក​ហ៊ោ កញ្ជ្រៀវសប្បាយ ត្រហឹង​អឹងកង​ផ្អើល​ពេញ​កាស៊ីណូ​ដែល​មាន​យីហោ​ឈ្មោះ (៦៩) រីឯ​អ្នកចាញ់​អស់​លុយ​អង្គុយចាំ​ទាយ​។​


​សព្វថ្ងៃ​នេះ​ឈ្មោះ​លឹម នឹង ក្រុម​អ្នក​ញៀន​ល្បែង​លេង​ដូចជា មាន់​ជល់ បៀ​រ អាប៉ោង យូគី រួម​ទាំង​ល្បែងភ្នាល់​ចំរុះ ស្ថិតនៅ ចំនុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចំណែក​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​ខេត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​។ ព្រោះ​ជា​កន្លែង​អំណោយផល​ល្អ សំរាប់​អ្នកញៀន​ល្បែងភ្នាល់​ស៊ីសង​ខាងលើ ប្រព្រឹត្ត​យ៉ាង​រលូន .! ឬ​មួយ​ម្ចាស់​សង្វៀន​សែនព្រេន​ត្រូវ រ៉ូវ​ជាមួយ​សមត្ថកិច្ច ស្រុក​មេមត់ អស់ហើយ​មើលទៅ​បានជា​មិនមាន​វិធានការ​ចុះ​បង្ក្រោប​សោះ​។​


​តាម​សេចក្តីរាយការណ៍ ខាងលើ​បាន​បន្តថា ទីតាំង​ល្បែង​ខាងលើនេះ រយះ​កាល​កន្លង​មក​គឺ សមត្ថកិច្ច ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ត្បូងឃ្មុំ បាន​ផ្អាក​អោយ​លេង ជាច្រើន​ដង​មក​ហើយ ដើម្បីទប់ស្កាត់ជំងឺ(​កូវី​ដ​១៩ ).! ស្រាប់តែ​លិចមុខ​មាន​អ្នក​ចេញ​មក រត់​ការ​តាម​ស្ថាប័ន​ពាក់​ពន្ធ័ មាន​សមត្ថកិច្ច ដែល​មាន​សិទ្ធ​និង​តួនាទី​ចុះបង្ក្រាប​កុំអោយ​ចុះ​ទៅ​រំខាន ដល់​ទីតាំង លេងល្បែង​ខាងលើ​នោះ​ទៀត ដែល​ប្រភព​ពី​ប្រជាពលរដ្ឋ ឃុំ​ដា បាន​បង្ហេីប​អោយដឹងថា មាន ឈ្មោះ​លឹម​ជា​អ្នក​មេីលកា​រខុស​ត្រូវ​គ្រប់គ្រង​ក្នុង​កាស៊ីណូ​(៦៩)​។​


​ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​មិន​ចូលចិត្ត ល្បែង​ស៊ី សង​ខាង​លើ បាន​ប្រាប់​អ្នកសារព័ត៌មាន យើងអោយដឹងទៀតថា នា រសៀល​ថ្ងៃ​អង្គារ៍ ទី​២២ ខែ​កញា ឆ្នាំ ២០២០​វេលា​ម៉ោង​៣,៣០​នាទី បាន​ចុះ​ទៅ​ដល់​សង្វៀន​ប្រជល់មាន់ សួរ​សន្តិសុខ​អង្គុយ​តូប​ខាងមុខ​ថា​ស្គាល់​លេខ​ម្ចាស់​កាស៊ីណូ​អត់ ថា​មិន​ស្គាល់​។​

ចង់​ទំនាក់ទំនង​ពាក់​ពន្ធ័ នឹង​បើក​កាស៊ីណូ​ច្រក​ដូង ៧ ដើម អោយ​ខ្មែរ​ចូល​លេង​នោះ​.!​មាន​ច្បាប់​ឬ​យ៉ាងណា​.! កំ​អោយ​ពួកគាត់​ឆ្ងល់ នឹង​មាន​ការ​ព្រួយ​បារ​ម្មេណ៍​យ៉ាងខ្លាំង ចំពោះ​សុខ​សុ​វត្តិភាព​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ល​។ ព្រោះ​ទីណា​មាន​ល្បែងស៊ីសង​ទីនោះ​តែងតែមាន​អំពើ ចោរកម្ម លួច ឆក់ ប្លន់ គ្រប់​រូបភាព នឹង​គ្រឿងញៀន​រីក​រាលដាល​គួរអោយកត់សម្គាល់​ទៀតផង ។​


​ជាក់ស្តែង​ព័ត៌មាន​ខាងលើ​នេះ ប្រជាពលរដ្ឋ​សណូ​ម​ពរ នឹង​ជំរាប​ជូនដំណឹង​ដល់ ឯកឧត្តម​ជាម​ចន្ទ័ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ នឹង លោក​មេ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត ដើម្បីជ្រាបជាព័ត៌មានសង្ឃឹមថា លោក​ជ្រាប​នឹង​មាន​វិធានការ​ក្តៅ​បញ្ជា​កូនចៅ​ក្រោម​ឱវាទ​ចុះបង្ក្រាប​ផង​ទាន​.៕

No comments:

Post a Comment

Pages