មនុស្សខ្លះ​ លុយសំខាន់ជាមិត្តភាព! សុខចិត្តសម្លាប់មិត្តភក្តិខ្លួនឯង​ ដេីម្បីតែលុយៗៗ ហេីយព្យាយាមគេចខ្លួន៥ឆ្នាំ​ តែចុងក្រោយ​ ឈាមស្រែក​ ឲ្យជាប់គុកទាល់តែបាន - BNP

Breaking

Tuesday, September 15, 2020

មនុស្សខ្លះ​ លុយសំខាន់ជាមិត្តភាព! សុខចិត្តសម្លាប់មិត្តភក្តិខ្លួនឯង​ ដេីម្បីតែលុយៗៗ ហេីយព្យាយាមគេចខ្លួន៥ឆ្នាំ​ តែចុងក្រោយ​ ឈាមស្រែក​ ឲ្យជាប់គុកទាល់តែបាន

ភ្នំពេញ៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពី០៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់..!។

ជនសង្ស័យ ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណីរឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា​ រួចយក​ ទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ។

ដើម្បីប្លន់យក រថយន្ដកាមេរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ។

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ​តាមចាប់ខ្លួន រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ គេចខ្លួនអស់រយៈពេល០៥ឆ្នាំ។

គួររំលឹកថា៖ កាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៥ មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ។តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម​ ក្រោយមកតាមរយៈ​ វិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះបានថា មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ហើយបន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតក ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំ។

សមត្ថកិច្ចមិនដែលបោះបង់ ការតាមប្រម៉ាញ់ឃាតកម្តងណាទេ គ្រាន់តែវិធានការតាមប្រម៉ាញ់របស់សមត្ថកិច្ច មិនអាចត្រូវបានយកមកផ្សព្វផ្សាយ ឬអួតបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើយ ជាក់ស្តែងជនសង្ស័យដែលគេចខ្លួនអស់រយៈពេល៥ឆ្នាំខាងលើ ។

ត្រូវបានអាវុធហត្ថភ្នំពេញស្រាវជ្រាវដឹងថា សម្ងំលាក់ខ្លួននៅខេត្តតាកែវ ទើបកម្លាំងជំនាញបានទៅសហការជាមួយអាវុធហត្ថខេត្តតាកែវ ដោយស្ងប់ស្ងាត់ តាមចាប់ជល្មើសបានសម្រេចតែម្តង។

ហេតុដូច្នេះហើយទើប សមត្ថកិច្ចអាវុធហត្ថភ្នំពេញ បានអំពាវនាវដល់មហាជន សូមមេត្តា កុំវាយស្មៅបង្អើលពស់ កុំគោះទឹកបង្អើលត្រី ។

តាមរយៈការតាំងខ្លួនជាអ្នកឈឺឆ្អាលជួសគ្រួសារជនរងគ្រោះ បង្ហោះសារសួររកឃាតកតាមអារម្មណ៍ផ្ទាល់ខ្លួន និងប្រមាថដល់សមត្ថកិច្ច ដែលមិនទាន់អាចស្វែងរកឃាតកឃើញ ដែលប្រការនេះ ។

គឺជាការពញ្ញាក់ជនល្មើស ឲ្យរឹតតែប្រុងប្រយ័ត្ន រឹតតែពួនកាន់តែស្ងាត់ និងរឹតតែរត់គេចកាន់តែឆ្ងាយ ប៉ះពាល់ដល់ចំណាត់ការ របស់សមត្ថកិច្ច ទៅវិញទេ។ «ចូរចាំថា៖ កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ» ។

ហើយអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋ មានរយៈពេល១៥ឆ្នាំ បើដរាបណាមិនទាន់ផុតអាជ្ញាយុកាលទេ ។

កុំទាន់ចាត់ទុកថា ជនល្មើសបានរួចខ្លួន ដូច្នេះបើបងប្អូន បានដឹងដំណឹងជនល្មើស សូមចូលរួមសហការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអនុវត្តច្បាប់ដោយមិនលើកទ្បេីយ។

No comments:

Post a Comment

Pages