រថយន្ដដឹកទំនិញ​ធុនធំ​ មួយគ្រឿងបុក​ទុល​ក្វោងទ្វារវត្តគន្ធ​បុប្ផារា​ម ហៅវត្តអូរគគីរ​ ​ដោយសារតៃកុងស្មានកំពស់មិនត្រូវ - BNP

Breaking

Tuesday, September 15, 2020

រថយន្ដដឹកទំនិញ​ធុនធំ​ មួយគ្រឿងបុក​ទុល​ក្វោងទ្វារវត្តគន្ធ​បុប្ផារា​ម ហៅវត្តអូរគគីរ​ ​ដោយសារតៃកុងស្មានកំពស់មិនត្រូវ

ខេត្តកំពង់ស្ពឺ​៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង០២:១០នាទីរសៀល នៅចំណុចភូមិ​បៀ​តសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ មានរថយន្ដ ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ​ 3A-0504 បើកបរដោ​យ​ឈ្មោះ​ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ បើ​ក​បរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី​ បាន​បេីកឆ្លងកាត់​ ស្រាប់​តែតៃកុងឡានស្មានកំពស់ផ្ទុ​ក​ទំនិញ​មិនត្រូវ​ ក៏បណ្ដាលអោយទុលក្លោង​ទ្វារវត្ដតែ​ម្ដង​ ។

ហេតការណ៍​ខាងលេី​សមត្ថកិច្ច​ជំនាញ​បានចំ​ណាត់​ការ​ជួយអន្ដរាគមន៍​ និងបានយករថយន្ដ​ទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទ​ង​ ដោះ​ស្រាយ​តាមនីតិវិធី​៕​




No comments:

Post a Comment

Pages