ការដ្ឋានមួយកន្លែងដែលធ្វើឲ្យជណ្តើរយោងធ្លាក់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់​ ត្រូវបានអភិបាលរាជធានីភ្នំពេញសម្រេចផ្អាកជាបណ្ដោះអាសន្ន - BNP

Breaking

Friday, August 21, 2020

ការដ្ឋានមួយកន្លែងដែលធ្វើឲ្យជណ្តើរយោងធ្លាក់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់​ ត្រូវបានអភិបាលរាជធានីភ្នំពេញសម្រេចផ្អាកជាបណ្ដោះអាសន្ន

ភ្នំពេញ​៖ ក្រោយពីទទួលបានព័ត៌មានមកថា​ មានករណី​បាក់ជណ្តើរយោងធ្លាក់ ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ម្នាក់ ស្ថិត​នៅ​ផ្លូវ​លេខ​២០០ កែងផ្លូវព្រះមុន្នីវង្ស​ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ កាលពីព្រឹកថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​២០២០នេះ​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំផ្ទាល់ឲ្យ​លោក​ សុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​​ ដឹកនាំ​ក្រុម​ការងារចម្រុះ ចុះផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្នហេីយ​ ។

​យោងតាមរបាយការណ៍លម្អិតពីអាជ្ញាធរ នៅរសៀលថ្ងៃដដែលបានឲ្យដឹងថា ការដ្ឋាន​សំណង់​ខាងលេីនេះ មាន​លិខិត​អនុញ្ញាត​សាងសង់​ចេញដោយសាលា​រាជធានី​ភ្នំពេញ​ ចុះថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០១៩​ និង លិខិត​បើក​ការដ្ឋាន​ ។ បច្ចុប្បន្ន​ការដ្ឋាន​បានសាងសង់​១១ជាន់​ត្រឹមត្រូវ​ ទៅតាម​លិខិត​អនុញ្ញាត​សាងសង់​ ។

​ចំពោះជាវិធានការលេីករណីនេះ អាជ្ញាធរបានសម្រេច ដូចខាងក្រោម​ ៖

​ទី១,ផ្អាក​ការ​ដ្ឋាន​សាងសង់​ជា​បណ្ដោះ​អាសន្ន​ ។
​ទី២,ម្ចាស់​ការដ្ឋាន ត្រូវ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព​ និង គ្រួសារ​អ្នករង​របួស​ធ្ងន់​ឲ្យ​បានចប់​សព្វ​គ្រប់​ជាមុនសិន​ ។
​ទី៣,មិន​អនុញ្ញាត​ឲ្យក្រុម​ជាង​និង​កម្មករ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ក្នុង​អំឡុង​ពេល​ផ្អាក​ការ​សាងសង់បណ្តោះអាសន្ននេះឡើយ​ ។
​ទី៤,ត្រូវរៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ការដ្ឋាន​ឡើងវិញឲ្យបាន​ត្រឹមត្រូវ​ ។
​ទី៥,បន្ទាប់​ពី ម្ចាស់​ការដ្ឋាន បាន​អនុវត្ត​តាម​ចំណុច​ទី១​ ទី២​ ទី៣​ និងទី៤​ ​ខាងលើបានចប់សព្វគ្រប់ហើយ​ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នើសុំបើកការដ្ឋានឡើងវិញ​ពីរដ្ឋបាលខណ្ឌដូ​នពេញ​ ។

​គួរបញ្ចាក់ថា​ ក្នុងករណីបាក់ជណ្ដេីរយន្តខាងលេីនេះ មិនមានវត្តមានម្ចាស់ការដ្ឋាន ឬ តំណាងម្ចាស់ការដ្ឋាន ចូលមកសហការជាមួយអាជ្ញាធរសាលាខណ្ឌដូនពេញ ក្នុងការធ្វើកំណត់ហេតុផ្អាកទីតាំងសំណង់ នោះឡេីយ៕




No comments:

Post a Comment

Pages