ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ និងមន្ត្រីរាជការសាលាស្រុក ចុះសួរសុខទុក្ខមន្ត្រីនគរបាលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ - BNP

Breaking

Tuesday, August 4, 2020

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ និងមន្ត្រីរាជការសាលាស្រុក ចុះសួរសុខទុក្ខមន្ត្រីនគរបាលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ អភិបាលរងស្រុក មន្រ្តីចំណុះការិយាល័យសាលាស្រុក រួមជាមួយថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោកចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ជូនដល់គ្រួសារលោក ហង្ស ប៊ុនធី ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដ្ឋី ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសសួរសុខទុក្ខនោះ លោក វន ស៊ីផា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង និងក្នុងនាមរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុក តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ លោកបានលើកទឹកចិត្តឱ្យខិតខំមើលថែទាំសុខភាព ព្យាបាលជំងឺដោយលេបថ្នាំទៀងទាត់តាមវេជ្ជបញ្ជា និងសូមឱ្យគ្រួសារជួយថែទាំអ្នកជំងឺត្រូវលើកទឹកចិត្តនិងថែទាំឱ្យបានដិតដល់ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺឡើងវិញ។

អំណោយដែលទទួលបាន រួមមាន៖ អង្ករ ៥០ គីឡូក្រាម, ទឹកត្រី ០១ យួរ, ទឹកស៊ីអុីវ ០១ យួរ, មី ០១កេស, ត្រីខ ១០ កំប៉ុង និងថវិកា ៥៥០,០០០រៀល (ក្នុងនោះអធិការដ្ឋាននគរបាលស្រុកចូលរួមថវិកា ៤៥០,០០០ រៀល) ៕


No comments:

Post a Comment

Pages