អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់របើកដំបូលផ្ទះ ចំនួន ០៣ គ្រួសារ - BNP

Breaking

Monday, July 27, 2020

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់របើកដំបូលផ្ទះ ចំនួន ០៣ គ្រួសារ

កំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ទៅជូន គ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់របើកដំបូលផ្ទះ ចំនួន ០៣ គ្រួសារ កើតឡើងនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​។​

គ្រួសាររស់នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មាន៖
១.ឈ្មោះ សុត សុជាតិ ភេទប្រុស អាយុ ៣៥ ឆ្នាំ ផ្ទះប្រក់ស័ង្កសី (របើកទាំងស្រុង)
២. ឈ្មោះ ថៃ ចាន់ ភេទប្រុស អាយុ ៦១ឆ្នាំ ផ្ទះប្រក់ស័ង្កសី
៣. ឈ្មោះ សូ ហុំ ភេទប្រុស អាយុ ៦៨ ឆ្នាំ ប្រក់ស៊ីប្រូ

គ្រួសារទាំង០៣នេះទទួលបានអំណោយក្នុង ១គ្រួសារៗ រួមមាន: អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ១០កំប៉ុង  ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ឃីត ១កញ្ចប់ និងថវិកា ៥០ ០០០រៀល ៕


No comments:

Post a Comment

Pages