មន្រ្តីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល បានទទួលការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករខេត្តកណ្តាល ចុះត្រួតពិនិត្យបន្លែ ផ្លែឈើ ដែលនាំចូល - BNP

Breaking

Tuesday, July 28, 2020

មន្រ្តីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល បានទទួលការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករខេត្តកណ្តាល ចុះត្រួតពិនិត្យបន្លែ ផ្លែឈើ ដែលនាំចូល

ខេត្តកណ្តាល៖ រសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល បានទទួលការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករខេត្តកណ្តាល ចុះត្រួតពិនិត្យបន្លែ ផ្លែឈើ ដែលនាំចូល ដើម្បីទប់ស្កាត់ការនាំចូល បន្លែ ផ្លែឈើ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា និងដោយមានការគាំទ្រដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានចុះត្រួតពិនិត្យបន្លែ ផ្លែឈើដែលនាំចូលតាមមាត់ច្រកអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ។

បានយកគំរូបន្លែចំនួន ២០គំរូរួមមានពោតបារាំង ក្រូចឆ្មាតូច ត្រប់ស្រួយ ប៉េងប៉ោះ ត្រសក់ ម្ទេសហាវៃ ស្ពៃក្តោប ដំឡូងជ្វា ផ្លែល្ពៅ ស្ពៃបូកគោ ផ្លែស៊ូ ផ្លែម្ទេស ផ្កាស្នោរ ក្រូចឆ្មា ឆៃថាវ ត្រប់វែង ពពាយ ត្រាវ ផ្កាគូឆាយ និងផ្កាខាត់ណា បញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័ត ។
លទ្ធផល ពុំមានឃើញសំណល់ថ្នាំកសិកម្មលើគំរូផលិតផលខាងលើទេ ។





No comments:

Post a Comment

Pages