ពិតជាខ្លាំងមែនទីតាំងល្បែងនៅលើផ្សារទំនើប សុីធីម៉ល សមត្ថកិច្ចចុះបង្ក្រាបថ្មីៗសោះ ពេលនេះបើកលេងឡើងវិញ - BNP

Breaking

Tuesday, July 7, 2020

ពិតជាខ្លាំងមែនទីតាំងល្បែងនៅលើផ្សារទំនើប សុីធីម៉ល សមត្ថកិច្ចចុះបង្ក្រាបថ្មីៗសោះ ពេលនេះបើកលេងឡើងវិញ

ភ្នំពេញ៖ ពិតជាខ្លាំងមែនទីតាំងល្បែងមួយកន្លែងនៅលើផ្សារទំនើប សុីធីម៉ល សមត្ថកិច្ចចុះបង្ក្រាបថ្មីៗសោះ ពេលនេះបើកលេងឡើងវិញ ។ សូមបញ្ជាក់ថាទីតាំងល្បែងនេះនៅលើផ្សារសុីធីម៉ល ជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានប្រជុំនៅប្រភេទល្បែងជាច្រើនប្រភេទ មានដូចជាស្លុតម៉ាស៊ីន និងបាញ់ត្រី មើលទៅដូចជាកាស៊ីណូអញ្ចឹង ។ ហើយអ្វីដែលមិនធម្មតាទីតាំងនេះកាលពីកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញបើកដំណើរការឡើងវិញ។

ប្រភពបានបន្តថា កាលពីមុនគាត់ឃើញមានអាជ្ញាធរចុះបង្ក្រាប គាត់មានការសប្បាយចិត្តណាស់ ព្រោះគាត់អស់បារម្ភពីរឿងកូនចៅគាត់ ខ្លាចលួចចូលទៅលេង រហូតភ្លេចបាយភ្លេចទឹក ភ្លេចទាំងការសិក្សាទៀតផង ។ តែឥលូវឃើញបើកវិញ ធ្វើអោយក្តីបារម្ភពួកគាត់កើតឡើងសារជាថ្មីទៀតហើយ ពួកគាត់បន្ថែមថា ប្រភេទល្បែងដូចជាបាញ់ត្រី ឃើញមានអ្នកចូលលេងជុំៗរាល់ថ្ងៃ មិនដែលដាច់មនុស្សទេ ហើយជាប្រភេទល្បែងសុីសង មានអ្នកខ្លះឈ្នះ មានអ្នកខ្លះក៏បាញ់ម្តងៗអស់រាប់រយដុល្លារទៀតផង ។

ជាសំណូមពររបស់ពួកគាត់គឺ សុំស្នើដល់អាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានជួយចុះពិនិត្យជាថ្មីម្តងទៀតផង ។




No comments:

Post a Comment

Pages