រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងសហការជាមួយអង្គការសហប្រជាជាតិ និងប្រទេសជារដ្ឋភាគីទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - BNP

Breaking

Saturday, July 11, 2020

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងសហការជាមួយអង្គការសហប្រជាជាតិ និងប្រទេសជារដ្ឋភាគីទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមអបអរសាទរក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ហើយសង្គមជាតិយើងទាំងមូលនៅតែបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការជាមួយនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ និងប្រទេសជារដ្ឋភាគីទាំងអស់ ជាពិសេស អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ទាំងស្រុងជំងឺកូវីដ-១៩ និងការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនក្នុងពិភពលោក។

នៅក្នុងសារលិខិតដដែលនោះ បានឱ្យដឹងថា នៅក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍ចំនួន៤ជុំរួចមកហើយដែលវិធានការអន្តរាគមន៍ទាំងនោះមានដូចជា ការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន ការបង្កើនសន្ទនីយភាពនៅក្នុងទីផ្សារ ការផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល២ខែសម្រាប់កម្មករ បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូចនិងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិលដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់៕

សូមអានសារលិខិតខាងក្រោម៖
No comments:

Post a Comment

Pages