អាណាព្យាបាលសិស្សអាហារូបករណ៍ក្នុងខេត្តសៀមរាបចំនួន ៤៤នាក់បានទទួលអំណោយពីក្រសួងអប់រំ យុវជន និងកីឡា - BNP

Breaking

Friday, July 10, 2020

អាណាព្យាបាលសិស្សអាហារូបករណ៍ក្នុងខេត្តសៀមរាបចំនួន ៤៤នាក់បានទទួលអំណោយពីក្រសួងអប់រំ យុវជន និងកីឡា

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា  ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញ​ចូលរួមក្នុងពិធីចែកស្បៀងតំណាងសិស្សទទួលបានអាហារូបករណ៍ សិស្សមកពីគ្រួសារក្រីក្រ និងក្រុមសិស្សមានបណ្ណសមធម៌ក្រីក្រប្រភេទ ក្រ១ ក្រ២ និងបណ្ណសមធម៌ផ្សេងៗទៀត ចំនួន ៤៤នាក់ ក្នុងនោះចុងភៅ ០៥ នាក់ ក្នុង១ នាក់ទទួលបានអង្គរ ១០គីឡូុក្រាម នៅសាលាបឋមសិក្សាចំបក់ហែ ស្រុកពួក ខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ដោយស្ថិតនៅក្នុងកាល:ទេស:នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងការដាក់ឱ្យសាលារៀនវិស្សមកាលតូចមុនកាលកំណត់ និងដោយពិនិត្យឃើញពីកង្វះខាតរបស់គ្រួសារសិស្សដែលមានស្ថានភាពជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សហកាជាមួយកម្មវិធីស្បៀងអាហារពិភពលោក និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្វែរស្បៀង និងថវិកាទិញស្បៀងសិស្ស យកទៅទិញស្បៀងជាអង្គរចែកជូនសិស្សអាហារូបករណ៍ និងសិស្សមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រ១ ក្រ២ និងបណ្ណសមធម៌ផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានមួយចំនួន ។

កម្មវិធីចែកស្បៀងនេះ ចែកចេញជា២
-ដំណាល់កាលលើកទី១ (ចាប់ពីខែមីនា និងខែមេសា) មានចំនួន ១០ ខេត្ត ប្រើប្រាស់អង្គរអស់ចំនួន ៩៨០៣២២ គីឡូក្រាម និងបណ្ណ ៩២២៧៣បណ្ណ ។
-ដំណាក់កាលលើកទី២ (ចាប់ពីខែមិថុនា និងខែកក្កដា) មានចំនួន ១១ ខេត្ត ប្រើប្រាស់អង្គរអស់ចំនួន ១៤២៣៤៤០ គីឡូក្រាម បណ្ណសមធម៌ ៩៤៨៩៦ បណ្ណ និងប្រេងឆាចំនួន ៩២២៧៣គីឡូក្រាម ។






No comments:

Post a Comment

Pages